You have no items in your shopping cart.
គួរឈ្វេងយល់៖ មកដឹងពីមូលហេតុដែលនាំឱ្យស្បែកឆាប់ចាស់..........

ស្បែកមានសុខភាពល្អជាអ្វីដែលយើងត្រូវការជាពិសេសសម្រាប់សុភាពនារីទាំងឡាយ។ ការថែក្សាស្បែកឱ្យបានល្អគឺការចាំបាច់ដើម្បីឱ្យយើងមានភាពទាក់ទាញ។ តែជាអកុសល ស្បែកមានការប្រែប្រួលទៅតាមវ័យ ដ្បិតវាជាក្រិតក្រមធម្មជាតិដែលបានកំណត់។ វ័យកាន់តែច្រើន បញ្ហាស្បែកក៏កាន់តែមានច្រើនដូចគ្នា ដូចជាស្បែកចាប់ផ្តើមជ្រីវជ្រួញ ស្ងួត មិនមានសំណើម និងមានស្នាមអុជខ្មៅជាដើម។
ការដែលសក់ប្រែពណ៌ពីខ្មៅទៅស ក៏ជាសញ្ញាមួយបញ្ជាក់ពីការឈានចូលវ័យចាស់ផងដែរ។ ដ្បិតវ័យកាន់តែចាស់អាចបណ្តាលឱ្យស្បែកមានការប្រែប្រួលក៏ដោយចុះ យើងក៏អាចជួយការពារវាកុំឱ្យមានសភាពទ្រុឌទ្រោមទៅតាមវ័យរបស់យើងបានដែរ ពីព្រោះស្បែករបស់យើងមានតួនាទីជាច្រើនសម្រាប់ជីវិត។
ស្បែកមាននាទីជាអ្នកទទួលប្រព័ន្ធប្រសាទដែរអនុញ្ញាតឱ្យយើងទទួលអារម្មណ៍នៅពេលមានការស្ទាបណាមួយ ឈឺ ឬ ការរងសំពាធ ជួយរក្សាលំនឹងកម្រិតអេឡិចត្រូលីត្រនិងគ្រប់គ្រប់ជាតិទឹកក្នុងខ្លួន ជួយរក្សាកំរិតសីតណ្ហភាពក្នុងខ្លួនរបស់យើង និងជាពិសេសមានតួនាទីអង្គរក្សការពារខ្លួនប្រាណយើងពីបរិយាកាសខាងក្រៅ។
ទោះបីជាស្បែករបស់យើងបែងចែកជាច្រើនស្រទាប់ប៉ុន្តែយើងអាចកំណត់វាជា ៣ ផ្នែកធំ
- ស្រទាប់ស្បែកនៅខាងលើ ដែលយើងហៅថា (epidermis) ផ្ទុកទៅដោយកោសិកាស្បែក សាធាតុពណ៌ (pigment) ហើយនិងប្រូតេអុីន
- ស្រទាប់កណ្តាល ដែលយើងហៅថា (dermis) វាផ្ទុកទៅដោយសសៃឈាម សសៃប្រសាទ ឬសសក់ ក្រពេញប្រេងហើយស្រទាប់កណ្តាលនេះមាននាទីផ្តល់សាធាតុចិញ្ចឹមឱ្យស្រទាប់ខាងលើ
-
ស្រទាប់ក្នុងបង្អស់ដែលយើងហៅថា (the subcutaneous layer) វាផ្ទុកទៅដោយក្រពេញញើស ឬសសក់ សសៃឈាម ហើយនិងខ្លាញ់។
ហើយស្រទាប់នីមួយៗក៏ផ្ទុកទៅដោយជាលិកាជាមួយនិងសសៃកូឡាចែន ដែរចូលទៅទ្រទ្រង់សសៃនីមួយៗ ដើម្បីផ្តល់ចលនានៃការបត់បែនរបស់ស្បែកបានល្អ។ ការផ្លាស់ប្តូរនៃស្បែកគឺអាស្រ័យទៅ កត្តាបរិយាកាស ទម្លាប់ផាត់មុខ អាហារូបត្ថម្ភ និងកត្តាផ្សេងៗជាច្រើនទៀត។ កត្តាដែរធំជាងគេបំផុតនោះគឺការប្រឈមជាមួយនិងពន្លឺព្រះអាទិត្យ។ យើងអាចធ្វើការកំណត់ចំណាំបានតាមរយៈការធ្វើការសង្កេតផ្នែកនៃរាង្គកាយរបស់យើងដែរតែងតែរងឥទ្ធិពលពីពន្លឺព្រះអាទិត្យ និងផ្នែកផ្សេងទៀតដែលមិនទទួលរងការប៉ះពាល់ពីពន្លឺព្រះអាទិត្យ។
ជាធម្មតា សារធាតុពណ៌ក៏បានផ្តល់នូវការការពារពីផលប៉ះពាល់ពីពន្លឺព្រះអាទិត្យផងដែរ។ ចំពោះប្រភេទមនុស្សដែរមានភ្នែកពណ៌ខៀវ និងមានស្បែកស ជាធម្មតាងាយស្រួលបង្ហាញពីស្បែកចាស់ជ្រីវជ្រួញ ច្រើនជាងអ្នកដែរមានប្រភេទសស្បែកខ្មៅ។
ដូច្នេះហើយទើបមានផលិតផលជាច្រើនបានដាក់លក់នៅលើទីផ្សារ មានទាំងប្រភេទ Sunscreenm, Sunblock និងប្រភេទផលិតផល Skin Care ជាដើម ដែលយើងហៅថាផលិតផលជួយថែរក្សាស្បែកមុខ។ ជាធម្មតាយើងត្រូវថែរក្សាស្បែកមុខជាប្រចាំមុននិងចេញទៅក្រៅ ឬលាបមុខ មុនពេលធ្វើការផាត់មុខ (make up)។
ម៉ូសប្យូសូមណែនាំ គ្រីមលាបមុខ Royal white premium cream ដែរជាគ្រីមជួយថែរក្សាស្បែកមុខបានយ៉ាងល្អឥតខ្ចោះ។
ជាមួយនិងគ្រឿងផ្សំចម្បងពីប្រូតេអុីនកូនឃ្មុំ និងសារធាតុផ្សំសកម្ម ៤៥ មុខ ផ្សេងទៀតធ្វើឱ្យគ្រីមនេះមានអត្ថប្រយោជន៍ជាច្រើន។
អ្នកដឹកនាំក្រុមស្រាវជ្រាវរបស់សកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិកគឺលោក Kevin Wang បានមានប្រសាសន៍ប្រាប់សារព៌ត៍មាន the Guardian ថា កូនឃ្មុំអាចជួយព្យាបាលជំងឺវង្វេងវង្វាន់ស្មារតី ខ្សោយបេះដូង និងខ្សោយសាច់ដុំ។ អ្នកស្រាវជ្រាវរូបនេះបានបន្តថាសារធាតុកូនឃ្មុំក៏ជួយបង្កើតកោសិកាស្បែកថ្មីដើម្បីជួសជុលនិងទ្រទ្រង់សារពាង្គកាយផងដែរ។
ការស្រាវជ្រាវបែបវេជ្ជសាស្រ្តជាច្រើនក៏បានរកឃើញថាសារធាតុកូនឃ្មុំមានផ្ទុក៖
- ជាតិទឹកពី ៥០ ទៅ ៦០%
- ប្រូតេអុីន ១៨%
- កាបូហាយដ្រាត (carbohydrate) ១៥%
- លីពីត (ជាតិខ្លាញ់ល្អដែលសារពាង្គកាយត្រូវការចាំបាច់) ពី ៣ ទៅ ៦%
- អំបិលរ៉ែ (mineral salts) ១.៥%
ជាមួយនិងគ្រឿងផ្សំដ៏អស្ចារ្យនេះហើយបានធ្វើអោយគ្រីមនេះមានសម្ថភាពខ្ពស់ក្នុងការជ្រាបចូលទៅក្នុងស្បែកមុខនៃស្រទាប់ខាងលើ (Epidemist) របស់ស្បែកដែលជួយឱ្យស្បែកមានសុខភាពល្អ នឹងទៅជម្រុះកោសិកាងាប់នៅលើស្រទាប់ស្បែកចេញ និងបណ្តុះកោសិកាថ្មី នៅពេលដែលស្រទាប់ស្បែកខាងលើ (epidemist) មានសុខភាពល្អ ធ្វើឱ្យស្រទាប់ស្បែក (demis)ផ្តល់សាធាតុចិញ្ចឹមដល់ស្រទាប់ខាងលើបានគ្រប់គ្រាន់ ហើយវាអាចជួយការពារមុខពីការរងការខូចខាតពីកត្តាបរិយាកាសខាងក្រៅ។
Source: MedLine Plus