You have no items in your shopping cart.
មានដឹងអត់ថា ជាតិសំណើមលើផ្ទៃមុខមានសារៈសំខាន់យ៉ាងណា?

តើលោកអ្នកដឹងទេថា ជាង ៦០% នៃស្បែករបស់យើងផ្ទុកទៅដោយជាតិទឹក?
នៅពេលដែលជាតិសំណើមនៅក្នុងស្បែករបស់យើងបាត់បង់ វានឹងធ្វើឱ្យស្បែករបស់យើងចាប់ផ្តើមខូច ស្ងួត និងបង្កឱ្យទៅជាជ្រួញបាន។ ការរក្សាផ្ទៃមុខឱ្យមានសំណើមជានិច្ចគឺជាគន្លឹះសំខាន់ក្នុងការបង្ការពីបញ្ហាស្បែកអស់ទាំងនោះ។ ប៉ុន្តែរឿងដែលគួរឱ្យសោកស្តាយនោះគឺ សកម្មភាពប្រចាំថ្ងៃរបស់យើងបានធ្វើឱ្យស្បែកមុខយើងទទួលរងនូវផលប៉ះពាល់ជាច្រើនពីបរិយាកាសខាងក្រៅ ហើយបានបំផ្លាញកម្រិតសំណើមនៃស្បែកផងដែរ។
ឧទាហរណ៍ខ្សែបន្ទាត់នេះគឺជាស្រទាប់ស្បែកនៅខាងលើរបស់យើង
នៅពេលដែលស្បែកមុខយើងប៉ះជាមួយនិងពន្លឺព្រះអាទិត្យ វាធ្វើឱ្យកម្រិតនៃសំណើមនៅលើស្បែករីងស្ងួត ហើយនឹងបណ្តាលឱ្យកើតទៅជាស្នាមអុជខ្មៅនិងស្នាជ្រីវជ្រួញ។
នៅពេលអាកាសធាតុចុះត្រជាក់ប៉ះមកលើស្រទាប់ស្បែក
ខ្យល់ត្រជាក់ នឹងធ្វើជាតិសំណើមរបស់ស្បែកបាត់បង់ ដែលអាចបង្កហនិភ័យដល់ស្បែករបស់យើង ហើយធ្វើស្បែកទៅស្ងួតនិងកើតកន្ទួលរមាស់ផងដែរ។
ការបំពុលបរិយាកាសក៏ជាកត្តាមួយដែលបំផ្លាញស្បែករបស់យើងដែរ
ហើយវាបានធ្វើឱ្យដំណើរការនៃភាពចាស់កាន់តែកើនឡើង ហើយស្បែកកាន់តែជ្រីវជ្រួញហើយចាស់ជាងវ័យ។
ដើម្បីអោយស្បែកមានសុខភាពល្អ ម៉ូសប្យូប្រចាំប្រទេសកម្ពុជា សូមណែនាំផលិតផលដែលជួយរក្សាកម្រិតសំណើមក្នុងស្បែករបស់យើងបានរយៈពេលមួយថ្ងៃពេញ នោះគឺ AQUA Placenta
និង AQUA Collagen
ដែលជាបច្ចេកវិទ្យាផ្តល់សំណើមចុងក្រោយបង្អស់របស់ប្រទេសជប៉ុន ដែលមាននាទីស្រូបយកជាតិសំណើមដែលនៅលើស្បែកបានឆាប់រហ័ស និងរក្សាសំណើមដល់ផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ វាជួយការពារពីបញ្ហាដែលកើតឡើងទៅលើគ្រប់ប្រភេទស្បែក និងផ្តល់ត្រឡប់មកវិញនូវស្បែកដែល ស ភ្លឺរលោង មានសំណើម និងក្មេងជាងវ័យ។
អ្វីដែរពិសេសរបស់គ្រីមនេះគឺ សាច់គ្រីមមានសម្ថភាពខ្ពស់ក្នុងការជ្រាបចូលទៅក្នុងស្រទាប់ស្បែក ហើយបានប្រមូលផ្តុំគ្នា ដើម្បីរក្សាជាតិសំណើមនៅក្នុងស្បែក និងការពារស្បែកពីបរិយាកាសខាងក្រៅ៕